ទឹកស៊ុប​គោ - Meditation Cambodia

ទឹកស៊ុប​គោ

Share This

៙ គ្រឿងផ្សំ ៖

១- ឆ្អឹងគោ ឬ សាច់ ( Beef / cow’s bone ) : 4 ដុំ

២- ខ្ទឹមខ្យល់ ( Leek ) : 2 ដើម

៣- ឃិនឆាយ ( Celery ) : 2 ធាង

៤- ការ៉ុត ( Carrot ) : 3 មើម

៥- ខ្ទឹមបារាំង ( Onion ) : 2 មើម

៦- ជីនាងវងក្រៀម ( Dried basil/Thyme ) : 1 ស.ក

៧- អំបិល ( Salt ) : 1 ½ ស.ប

៨- ម្រេចខ្មៅ ( Black pepper ) : 10 គ្រាប់

៩- វ៉ាន់ស៊ុយបារាំង ( Parsley ) : 8 ធាង

១០- ស្លឹកបេលីវ ( Bay leave ) : 4 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)

១១- ខ្ទឹមស ( Clove garlic ) : 2-3 កម្ពឹស

១២- ទឹក ( Water ) : 2-3 លីត្រ

៙ វិធី​ធ្វើ ៖

១- យក​ឆ្អឹង​គោ​ទៅ​ដុត​ក្នុង​ឡ ក្នុង​កំដៅ 450 oC រយៈពេល 30 នាទី ឬ យក​ទៅ​អាំង​អោយ​ក្រៀម (ដើម្បី​អោយ​ឈ្ងុយ និង ឡើង​ពណ៌​ត្នោត) ។ រួច​យក​បន្លែ និង គ្រឿងផ្សំ​ទាំអស់ ដាក់​ចូល​ក្នុង ឆ្នាំង ច្របល់​អោយ​សព្វ​ជាមួយ​ឆ្អឹម ឬ សាច់គោ ហើយ​ចាក់​ទឹក​ចូល ចំអិន​រយៈពេល 3 ម៉ោង និង 30 នាទី ជាការស្រេច ។

២- យក​ប្រដាប់​ច្រោះ ច្រោះ​យក​ទឹកស៊ុប​ទុក​ប្រើ​ការ ចំណែក សាច់ ឆ្អឹង ទុក​មួយ​អន្លើ ។ អ្វី​គួរ​ចោល​កុំ​ស្ដាយ ។ (ស៊ុប​នេះ​ពណ៌​ត្នោត តែ​បើ​ចង់​បាន​ពណ៌​ស កុំ​យក​ឆ្អឹង​ទៅ​ដុត ឬ អាំង) អាច​ធ្វើ​តិច​ច្រើន​តាម​ត្រូវ​ការ សូម​ចាំ​ថា មិន​ថា ឆា ឬ ស្ងោរ បើ​ចង់​ឆ្ងាញ់ ត្រូវ​ប្រើ​ទឹកស៊ុប បើ​ប្រើ​ទឹក​ធម្មតា ខ្ញុំ​មិន​ហ៊ាន​ថា​រសជាតិ​នៃ​ម្ហូប​នោះ​វា​យ៉ាងណា​ទេ! ។

_____

ប្រភព​ពី : camlocation

Flag Counter